Home / ព័ត៌មានទូទៅ / កិច្ចប្រជុំត្រួតពិនិត្យលើការងារគ្រប់គ្រងផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំត្រួតពិនិត្យលើការងារគ្រប់គ្រងផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម

ខេត្តព្រះសីហនុ៖នារសៀលថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ មានកិច្ចប្រជុំត្រួតពិនិត្យ លើការងារគ្រប់គ្រងស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ក្រោមអធិបតីភាពលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ ក្នុងខេត្តព្រះសីហនុ ដើម្បីកែលម្អសោភ័ណភាព និងរក្សាអត្តសញ្ញាណជាតិខ្មែរ ។ 
នុងកិច្ចប្រជុំបានពិភាក្សាលើកយកចំណុចប្រឈម និងការងារងាយស្រួលដែលក្រុមការងារបច្ចេកទេសចុះអនុវត្តកន្លងមក ធ្វើឱ្យម្ចាស់ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មមានការយល់ដឹង ចូលរួមកែលម្អ និងសហការជាមួយការងារបច្ចេកទេសកែសម្រូលអក្សរសាស្ត្រខ្មែរ តាមអត្តសញ្ញាណជាតិខ្មែរ ។
លោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ជាប្រធានក្រុមការងារត្រួតពិនិត្យស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីឱ្យការងារត្រួតពិនិត្យមានលក្ខណៈល្អប្រសើរ ត្រូវមានវិធានការដល់ម្ចាស់សិប្បកម្មបោះពុម្ព គឺទី១ មុនបោះពុម្ព ត្រូវឆ្លងមន្ទីរវប្បធម៌ និងវិចិត្រសិល្បះជាមុនសិន ទី២ ត្រូវមានអ្នកបកប្រែចេះភាសាខ្មែរ និងទី៣ ហាមបកប្រែភាសាតាម Google translator ។ ដោយសារបច្ចុប្បន្ននៅខេត្តព្រះសីហនុ មានកន្លែងបោះពុម្ពស្លាកយីហោចំនួន ២៣កន្លែងក្នុងនោះ មានម្ចាស់ជាជនជាតិខ្មែរ ០២កន្លែង និងជនបរទេស ២១កន្លែង ។
លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានវាយតម្លៃសកម្មភាពរបស់ក្រុមការងារបច្ចេកទេសត្រួតពិនិត្យគ្រប់ គ្រងស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្នុងខេត្តព្រះសីហនុ ដោយយើងបានឯកភាពបង្កើតក្រុមទីពីរ ដែលមានមន្ត្រីជំនាញទទួលខុសត្រូវរៀបចំផែនការសកម្មភាពរយៈពេល ៣ខែ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព តាមប្រកាសអន្តរក្រ សួងព័ត៌មាន និងក្រសួងសេដ្ឋកិច្ចហិរញ្ញ វត្ថុ ក្នុងការត្រួតពិនិត្យស្លាកយីហោកាន់តែមានប្រសិទ្ធភាព ។
លោកអភិបាលរងខេត្តបន្តថា ត្រូវចូលរួមការងារត្រួតពិនិត្យការងារស្លាកយីហោផ្សព្វ ផ្សាយពាណិជ្ជកម្មនៅក្នុងក្រុង ស្រុក ខេត្ត ដើម្បីធានាអនុវត្តនូវអត្តសញ្ញាណជាតិខ្មែរ និងសោភ័ណភាពក្រុង ខេត្តព្រះសីហនុ បន្តខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ក្នុងការអនុវត្តការងារត្រួតពិនិត្យស្លាកយីហោ ផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ៕TR

66235082_2197418857214864_7917846964081786880_o 66339227_2197418867214863_1137926554005798912_o 66166961_2197419037214846_4747506439243694080_o 66438575_2197419017214848_5441766964676526080_o 66155092_2197418940548189_4164514046705401856_o 66321574_2197419120548171_5465906970097614848_o