Home / ព័ត៌មានទូទៅ / រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សាការងារជាមួយមន្ត្រីពាក់ពន្ធ័ស្តីពីការត្រៀមចុះពិនិត្យទីតាំងដីចំនួន​ ៤៧៤​ ហិកតា

រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សាការងារជាមួយមន្ត្រីពាក់ពន្ធ័ស្តីពីការត្រៀមចុះពិនិត្យទីតាំងដីចំនួន​ ៤៧៤​ ហិកតា

រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សាការងារជាមួយមន្ត្រីពាក់ពន្ធ័ស្តីពីការត្រៀមចុះពិនិត្យទីតាំងដីចំនួន ៤៧៤ ហិកតា ស្ថិតនៅស្រុកស្ទឹងហាវ ដើម្បីធ្វើបច្ចុប្បន្នភាព សំរាប់ត្រៀមចែកជូន អតីតកម្លាំងប្រដាប់អាវុធ និងគ្រួសារយោធិនចូលនិវត្តន៍។ 

នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំគណៈកម្មការពិនិត្យ និងធ្វើបច្ចុប្បន្នភាព អតីតកម្លាំងប្រដាប់អាវុធ និងគ្រួសារចូលនិវត្តន៍ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តនៅថ្ងៃពុធ ៣ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក គង់ វិតាណៈអភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរពាក់ព័ន្ធនានាផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួន២ គឺផ្តោតទៅលើការចុះត្រួតពិនិត្យផ្ទៃដីសល់ក្រោយបែងចែកពីលើកមុន ដែលនៅសល់ចំនួន ៤៧៤ ហិកតា និងត្រៀមរៀបចំផែនទី ចុះវាស់ជាក់ស្តែងដោយមន្ទីរ ដ.ន.ស.ស ខេត្តព្រះសីហនុ នាពេលឆាប់ៗនេះ ៕NRa

(រូបភាព និងអត្តបទដោយ៖ក្រុមគេហទំព័រខេត្តព្រះសីហនុ)

1 2 3 4 5