Home / ព័ត៌មានទូទៅ / ឯកឧត្តម យន្ត មីន អញ្ជើញចូលរួមចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ មកពី ៤សង្កាត់ 

ឯកឧត្តម យន្ត មីន អញ្ជើញចូលរួមចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ មកពី ៤សង្កាត់ 

ព្រះសីហនុ៖ រសៀលថ្ងៃចន្ទ័ ១រោជ ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន មកពី ៤ សង្កាត់ ( សង្កាត់លេខៈ ១,២,៣,៤ ) ។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាល ពាំនាំនូវការសាកសួរសុខទុក ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរាគ្នានទីពឹង ស្រ្តីម៉េម៉ាយ កុមារងាយរងគ្រោះ ដោយមិនប្រកាន់និន្នាកា ជាតិសាសន៍ ។ 

ឯកឧត្តម ក៍បានណែនាំប្រជាពលរដ្ឋចូលរួមគោរពគោលនយោបាយ ៩ចំណុច ស្តីអីភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងបានសំណូមពរប្រជាពលរដ្ឋស្រឡាញ់ និងថែរក្សាសន្តិភាពដែលយើងមានសព្វថ្ងៃនេះ ។ កាលណាមានសន្តិភាពធ្វើឲ្យយើងមានជីវភាពកាន់តែប្រសើរ មានផ្លូវ មានសាលារៀន និងហេដ្ឋារចនាសម្ពន្ធនានា មានការអភិវឌ្ឍន៏រីកចម្រើនយ៉ាងឆាប់រហ័ស នៅទូទាំងប្រទេស ពិសេសខេត្តព្រះសីហនុ ។

ឯកឧត្តម យន្ត មីន ថ្លែងអំណរគុណចំពោះក្រុមហ៊ុនកោះពស់ (ខេមបូឌា) អិនវេសមែន អ៊ិលធីឌី បានជួយសហការរួមចំណែកជួយកិច្ចការសង្គមក្នុងខេត្តព្រះសីហនុ ជាពិសេស បានឧបត្ថម្ភ អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេលនេះ ៕NRa

(រូបភាព និងអត្ថបទដោយ៖ក្រុមគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ)

ចែកអំណោយ ចែកអំណោយ១ ចែកអំណោយ២ ចែកអំណោយ៣ ចែកអំណោយ៤ ចែកអំណោយ៥ ចែកអំណោយ៦ ចែកអំណោយ៧ ចែកអំណោយ៨ ចែកអំណោយ៩