Home / ព័ត៌មានទូទៅ / សាខាកាកបាទក្រហមខេត្តព្រះសីហនុ និងសាខាកាកបាទក្រហមខេត្តជាំងស៊ូទីក្រុងអ៊ូស៊ី បានចុះ…

សាខាកាកបាទក្រហមខេត្តព្រះសីហនុ និងសាខាកាកបាទក្រហមខេត្តជាំងស៊ូទីក្រុងអ៊ូស៊ី បានចុះ…

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ១១កើត ខែពិសាខ ឆ្នាំច ពរ ២៥៦១ ត្រូវនឹងថ្ងៃទី២៥ខែមេសាឆ្នាំ២០១៨ សាលាខេត្តព្រះសីហនុបានរៀបចំនូវកិច្ចជំនួបរវាងសាខាកាកបាទក្រហម ខេត្តជាំងស៊ូ ទីក្រុងអ៊ូស៊ី ដឹកនាំដោយលោក Sheng fang អគ្គលេខាធិការរងកាកបាទក្រហមខេត្តជាំងស៊ូ សហកាជាមួយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោក លូ គឹមឈុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ 

ក្នុងជំនួបនេះដែរ ភាគគីប្រទេសចិន ខេត្តជាំងស៊ូ ទីក្រុងអ៊ូស៊ី បានបញ្ជាក់ថា៖កាកបាទក្រហមខេត្តជាំងស៊ូមានគោលបំណងចង់ជួយទៅដល់ប្រជាជនដែលមានបញ្ហាគ្រោះធម្មជាតិ និងជនងាយរងគ្រោះនានា និងសហការ សិក្សាស្វែងយល់អំពីការងាររបស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ។

ក្នុងឱកាសនេះ ប្រតិភូកាកបាទក្រហមខេត្តជាំងស៊ូ ក៏បានផ្តល់នូវថវិកាចំនួន ១២ ម៉ឺនយន្ត ដើម្បីជួយទៅដល់សាលាបិតត្រាំងនៅខេត្តព្រះសីហនុផងដែរ។ លោក លូ គឹមឈុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបង្ហាញពីសុឆន្ទៈក្នុងកិច្ចការមនុស្សធម៌ របស់កាកបាទក្រហម ដូចជាការជួយដោះស្រាយបញ្ហានានាជួយដល់ជនងាយរងគ្រោះរង ដែលបណ្តាលមកពីបញ្ហាទឹកជំនន់ ខ្យល់កន្រាក់ អគី្គភ័យ…។ល។ ឯកឧត្តម សំដែងការស្វាគមន៏ចំពោះកាកបាទក្រហមខេត្តជាំងស៊ូ ក្នុងការសហការជាមួយគ្នាដើម្បីជួយដល់ប្រជាពលរដ្ឋខេត្តព្រះសីហនុនាឱកាសនេះផងដែរ។TR

(រូបភាព និងអត្ថបទដោយ៖ក្រុមគេហទំព័រខេត្តព្រះសីហនុ)

red cross red cross1 red cross2 red cross3 red cross4 red cross5 red cross6 red cross7red cross