Home / ព័ត៌មានទូទៅ / ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលខេត្ត អញ្ជើញប្រគេនបច្ច័យ​ ដល់វត្តព្រីងច័ន្ទបារមី ស្រុកព្រៃនប់​

ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលខេត្ត អញ្ជើញប្រគេនបច្ច័យ​ ដល់វត្តព្រីងច័ន្ទបារមី ស្រុកព្រៃនប់​

ស្រុកព្រៃនប់៖ ព្រឹកថ្ងៃទី១៥ ខែមេសាឆ្នាំ ២០១៨ ដែលជាថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញយកទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តព្រីងច័ន្ទបារមី ស្ថិតនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានប្រគេនបច្ច័យចំនួន ៤,០០០ ដុល្លាអាមេរិច ដើម្បីចូលរួមក្នុងការកសាង សមិទ្ធិផលនានា នៅក្នុងវត្តព្រីងច័ន្ទបារមី នេះផងដែរ។

សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងខេត្តព្រះសីហនុ ជួបតែសេចក្តីសុខ សំណាងល្អ ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Pagoda Pagoda1 Pagoda2 Pagoda3 Pagoda4 Pagoda5 Pagoda6