Home / ព័ត៌មានទូទៅ / គណៈប្រតិភូខេត្តបាក់លីវ​ បានចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

គណៈប្រតិភូខេត្តបាក់លីវ​ បានចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រឆ្នាំរកា ពស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នេះ ឯកឧត្តម យន្ត មីន បានទទួលស្វាគមន៏គណៈប្រតិភូខេត្តបាក់លីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

លោក វ៉ូន ឈុនណាំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ ប្រធានប្រតិភូ បានមានប្រសាសន៏ថាក្នុងនាមថ្នាក់ដឹកនាំ និងប្រជាជនខេត្តបាក់លីវ សូមជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តព្រះសីហនុ សូមជួបប្រទះនូវសេចក្តីសុខ សេចក្តីចម្រើន នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ។

ជាការឆ្លើយតប ឯកឧត្តម យន្ត មីន បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូ ថ្នាក់ដឹកនាំ និងប្រជាជនខេត្តបាល់លីវ ផងដែរ។ ឯកឧត្តម ក៏បានថ្លែងប្រាប់គណៈប្រតិភូខេត្តបាក់លីវ ថា៖ សព្វថ្ងៃខេត្តព្រះសីហនុ ជាខេត្តដែលមានកំពង់ផែសមុទ្រធំជាងគេក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្តបំពង់កសេដ្ឋកិច្ចផងដែរ ។
ឯកឧត្តម យន្ត មីន បានស្នើសុំអោយខេត្តបាក់លីវ ជំរុញអ្នកវិនិយោគអោយចូលមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ហើយខេត្តព្រះសីហនុ សូមស្វាគមន៌ក្នុងការទទួលអ្នកវិនិយោគពីគ្រប់ទិសទីទាំងអស់។

គួរបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហន ត្រូវគេសង្គេតឃើញថាុមានការអភិវឌ្ឍលឿនគួរអោយកត់សម្គាល់។
សមិទ្ធិផលទាំងនេះ គឺជាមរតកនៃសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

BacLiv BacLiv1 BacLiv2 BacLiv3 BacLiv4 BacLiv5 BacLiv6 BacLiv7 BacLiv8 BacLiv9