Home / ព័ត៌មានទូទៅ / សន្និសីទកៅស៊ូពិភពលោកឆ្នាំ២០១៨ អនាគតនៃឧស្សាហកម្មកៅស៊ូ “ការតម្រង់ទិសរកនិន្នាការយ:ពេលវែង

សន្និសីទកៅស៊ូពិភពលោកឆ្នាំ២០១៨ អនាគតនៃឧស្សាហកម្មកៅស៊ូ “ការតម្រង់ទិសរកនិន្នាការយ:ពេលវែង

ខេត្តព្រះសីហនុ៖ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ឈិន សេងងួន អភិបាលខេត្តស្តីទី ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងសន្និសីទ កៅស៊ូពិភពលោកឆ្នាំ២០១៨ អនាគតនៃឧស្សាហកម្មកៅស៊ូ ” ការតម្រង់ទិស រកនិន្នាការយ:ពេលវែង និងការបើកចំហរឱកាស ” នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃ ៦រោជ ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ៦ ខែមេសា ឆ្នាំ២០១៨ ។
លោក Abdul Aziz ប្រធានក្រុមប្រឹក្សាភិបាលសមាគមកៅស៊ូពិភពលោក បានផ្តល់របាយការណ៏ថា សន្និសិទកៅស៊ូសកល ឆ្នាំ២០១៨ នៅប្រទេសកម្ពុជា គឺជាការជួបជុំប្រមូលផ្ដុំក្រុមអ្នកវិទ្យាសាស្រ្ត អ្នកនយោបាយ អ្នកស្រាវជ្រាវ ពិភាក្សាគ្នាបញ្ហតំលៃកៅស៊ូធ្លាក់ចុះ ដោយសារតែតម្លៃកៅស៊ូធ្លាក់ចុះ អ្នកផលិតកៅស៊ូលក្ខណៈតូចមានផ្ទៃដី៣ ទៅ ៤ហិកតាតាតែប៉ុណ្ណោះ ដើម្បីប្រមូលផ្ដុំធ្វើការពិភាក្សារួមគ្នាដោះស្រាយ ។ យើងមានអ្នកជំនាញខាងសេដ្ឋកិច្ច ធនាគាពិភពលោក និងសាស្ត្រាចារ្យជាច្រើនទៀត ពិភាក្សាគ្នាផ្តោតលើចរន្តកៅស៊ូ ចាប់យកចរន្តទីផ្សារសេរី ។ បច្ចុប្បន្នកៅស៊ូ ៧០ភាគរយ ត្រូវគេយកទៅផលិតជាកង់រថយន្ត ដូច្នេះមានផលិតផលជាង ១ពាន់មុខ ដែលផលិតចេញពីកៅស៊ូ ។ 

ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ៖ សន្និសីទកៅស៊ូពិភពលោកឆ្នាំ ២០១៨ មានក្រុមអ្នកផលិតកៅស៊ូធម្មជាតិមកពី ១២ប្រទេស អគ្គលេខាធិកា ក្រុមប្រឹក្សាស្រាវជ្រាវកៅស៊ូអន្តរជាតិ ក្រុមប្រឹក្សាស្រាវជ្រាវអភិវឌ្ឍកៅស៊ូ ,រួមទាំងធនាគារពិភពលោក បានចូលរួម។

ក្នុងនាមក្រសួងកសិកម្ម ឯកឧត្តម លី ផល្លា សូមចូលរួមអបអរសាទរសន្និសីទ កៅស៊ូពិភពលោកលើកទី៣ នេះ ។ កម្ពុជាផលិតកៅស៊ូបានត្រឹមតែ ២០ម៉ឺនតោន យើងមានផ្ទៃដីដាំកៅស៊ូជាង ៤០ម៉ឺន ហិកតា
រួចហើយ ដោយរាជរដ្ឋាភិបាល បានជំរុញការដាំដុះកៅស៊ូ និងគិតគូរពីស្ថានភាពតម្លៃកៅស៊ូនៅលើទីផ្សារផងដែរ ដើម្បីបង្កើនជីវភាពកសិករ ៕ NRa

Kao Sou Kao Sou1 Kao Sou2 Kao Sou3 Kao Sou4 Kao Sou5 Kao Sou6 Kao Sou7