Home / ព័ត៌មានទូទៅ / កិច្ចប្រជុំស្តីពីទិវាអន្តរជាតិនារី៨មីនានិងសំណេះសំណាលមន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យានៅក្នុងសាលាខេត្ត

កិច្ចប្រជុំស្តីពីទិវាអន្តរជាតិនារី៨មីនានិងសំណេះសំណាលមន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យានៅក្នុងសាលាខេត្ត

នារសៀលថ្ងៃច័ន្ទ៤រោចខែផល្គុនឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី០៥ខែមីនាឆ្នាំ២០១៨ សាលាខេត្តព្រះសីហនុមានកិច្ចប្រជុំស្តីពីទិវាអន្តរជាតិនារី៨មីនានិងសំណេះសំណាលមន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យានៅក្នុងខេត្តព្រះសីហនុ  ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថារាជរដ្ឋាភិបាលតែងតែអោយតម្លៃទៅលើសិទ្ធនារីយ៉ាងខ្លាំងនិងយកចិត្តទុកដាក់ចំពោះនារីដោយប្រទេសកម្ពុជាកាន់របបប្រជាធិបតេយ្យសេរីពហុបក្សហើយក្នុងថ្ងៃនេះដែរស្រ្តីដែលធ្វើការរបស់រដ្ឋបាលខេត្តព្រះសីហនុនឹងមន្រ្តីកិច្ចសន្យាមាន៦៩នាក់ក្នុងនោះមាន៥២នាក់ដែលមកធ្វើការជាប់។ហើយនារីគឺជាកំលាំងចលករមួយដ៍សំខាន់របស់សង្គមផងដែរ។

ជាចុងក្រោយឯកឧត្តមសូមអំពាវនាវអោយស្រ្តីទាំងអស់មានភាពក្លាហានឡើងក្នុងកិច្ចការងារយើងម្នាក់ៗចេះយោគយល់គ្នា គោរពគ្នាទៅវិញទៅមក និងប្រកាន់ភ្ជាប់នូវអាកប្បកិរិយាទន់ភ្លន់សុភាពរាបសារហើយឯកឧត្តមក៍បានជូនសំពតដល់ស្រ្តីដែលបំរើការងារក្នុងរដ្ឋបាលខេត្តព្រះសីហនុនិងថវិកាមួយចំនួនផងដែរ។ LSP

officer officer1 officer2 officer3 officer4 officer5