Home / ព័ត៌មានទូទៅ / តំណាងស្ថានទូតសហរដ្ឋអាមេរិក ស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច នឹងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ 

តំណាងស្ថានទូតសហរដ្ឋអាមេរិក ស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច នឹងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ 

ខេត្តព្រះសីហនុៈ នារសៀលថ្ងៃទី ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែមិនា ឆ្នាំ២០១៨ តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក David Ryan Sequeira មន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចប្រចាំស្ថានទូតសហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម និងពិភាក្សាជាមួយអភិបាលខេត្តព្រះសីហនុ ។

លោក David Ryan Sequeira មានប្រសាសន៍ថា ជំនួបពិភាក្សានាពេលនេះ មានគោលបំណងស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច និងការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីយកទៅផ្សព្វផ្សាយដោយឲ្យបានជាក់លាក់ដល់អ្នកវិនិយោគសហរដ្ឋអាមេរិក ដែលមានបំណងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ នាពេលខាងមុខ ដោយមើលឃើញថា ខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនលឿន និងមានអំណោយផលល្អ ក្នុងការដឹកជញ្ជូនតាមផ្លូវទឹកកំពង់ផែសមុទ្រទឹកជ្រៅ និងមានព្រលានយន្តហោះអន្តរជាតិ តភ្ជាប់ទៅកាន់ប្រទេសនៅលើសកលលោក ។
ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានស្វាគមន៍ចំពោះអ្នកកវិនិយោគនៅខេត្តព្រះសីហនុ ក្នុងនោះមានក្រុមហ៊ុនអាមេរិកចំនួន៤ បោះទីតាំងវិនិយោគនៅខេត្តព្រះសីហនុ ។ ខេត្តមានកោះរ៉ុង និងប្រជុំកោះជាច្រើនទៀត និងមានផ្កាថ្មស្អាត អាស្រ័យដោយខេត្តមានធនធានធម្មជាតិ ក្លាយជាគោលដៅវិនិយោគ និងទេសចរយ៉ាងសំខាន់ មានកំពង់ផែទឹកជ្រៅ ដែលមានកុងតឺន័រឆ្លងកាត់ប្រមាណ ៧២ភាគរយ ។ 

ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុ ជាតំបន់ប៉ូលសេដ្ឋកិច្ចពហុបំណងធំជាងគេក្នុងប្រទេសកម្ពុជា ក្នុងនោះមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំងស្មើឲ្យសហរដ្ឋអាមេរិកនាំអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ ខណខេត្តព្រះសីហនុ កំពុងខ្វះខាតនូវសណ្ឋាគារ ផ្ទះសំណាក់នៅពេលមានពិធីបុណ្យជាតិ អន្តរជាតិម្តងៗហើយកម្ពុជាមានការអនុគ្រោះសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ ៕ LSP

#រដ្ឋបាលខេត្តព្រះសីហនុ#ទាក់ទាញ់អ្នកវិនិយោគគ្រប់មជ្ឈដ្ឋាន

E E1 E2 e3