Home / ព័ត៌មានទូទៅ / សម្តេចតេជោ នាយករដ្ឋមន្រ្តី បន្តជួបសំណេះសំណាលជាមួយកម្មករកំពង់ផែស្វយ័ត និងកម្មកររោងចក្រ…

សម្តេចតេជោ នាយករដ្ឋមន្រ្តី បន្តជួបសំណេះសំណាលជាមួយកម្មករកំពង់ផែស្វយ័ត និងកម្មកររោងចក្រ…

ខេត្តព្រះសីហនុ៖ នាថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ៣៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៃបណ្តារោងចក្រនានាចំនួន ១៤.០២៥ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៤ មកពីក្រុងព្រះសីហនុចំនួន១២ និងស្រុកព្រៃនប់ ២ នៅខេត្តព្រះសីហនុ

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា៖ «ខេត្តព្រះសីហនុ ជាខេត្តដែលមានការអភិវឌ្ឍលឿន ព្រោះខេត្តមួយនេះមានកំពង់ផែអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ និងសក្តានុពលទេសចរណ៍ខ្លាំង។ បច្ចុប្បន្ននេះមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៧១១ មានកម្មករនិយោជិតចំនួន ៤៩.៦៨៨នាក់។ គ្រប់រោងចក្រទាំងអស់បានអនុវត្តប្រាក់ឈ្នួលអប្បបរមា ១៧០ ( មួយរយចិតសិប) ដុល្លារ ព្យាបាលជំងឺមិនបង់ប្រាក់ កម្មការិនីមានផ្ទៃពោះត្រូវបានឈប់សម្រាក៣ខែក្នុងពេលសម្រាលកូន ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០ ភាគរយ។ លើសពីនេះទៅទៀត រដ្ឋបាលថ្នាក់ក្រោមជាតិ បានត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី នៅតាមផ្ទះជួល និងកំពុងបន្តជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។ »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា: “បច្ចុប្បន្នគ្រប់រោងចក្រ សហគ្រាស ទាំងអស់បានអនុវត្តនូវប្រាក់ឈ្នួលគោលប្រមាណ១៧២ (មួយរយចិតសិបពីរ) ដុល្លារក្នុងមួយខែ ចំណែកឯកម្មការិនីជាស្ត្រីមានផ្ទៃពោះត្រូវទទួលបានប្រាក់ឈ្នួល ១២០ ភាគរយ ស្មើនឹង ២០៤ (ពីររយបួន) ដុល្លារ ក្នុងមួយខែ និងឈប់សម្រាករយ:ពេល៣ខែក្នុងពេលសំរាលកូន។ ចំពោះមន្ត្រីរាជការពេលឆ្លងទន្លេក្នុងកូនម្នាក់នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០(ប៉ែតសិប) ដុល្លារនៅក្នុងមួយខែ រីឯកម្មកររោងចក្រវិញ ក្នុងកូនម្នាក់ទទួលបាន ៤០(សែសិប) ដុល្លារនៅក្នុងមួយខែបើប្រៀបធៀបទៅនឹងប្រទេសម៉ាឡេស៊ីវិញគឺមានភាពប្រហាក់ប្រហែលគ្នា ដោយគេទទួលបាន ៥០ (ហាសិប) ដុល្លារក្នុងមួយខែ។

សម្ដេចក៏បានបន្ថែមទៀតថាអាជ្ញាធរត្រូវត្រួតពិនិត្យជាប្រចាំទៅលើថ្លៃទឹក និងអគ្គិសនីរបស់កម្មករ-កម្មការិនី ព្រមទាំងបន្តការខិតខំតទឹកស្អាត និងចរន្តអគ្គិសនីចូលផ្ទះជួលឱ្យមានតម្លៃធូរថ្លៃជាងធម្មតា និងបន្តការដោះស្រាយចំពោះកម្មករដែលកំពុងធ្វើការនៅក្រៅប្រទេសឱ្យត្រឡប់មកធ្វើការនៅក្នុងស្រុកវិញ។ មួយវិញទៀតអាជ្ញាធរត្រូវត្រៀមដោះស្រាយគ្រប់បញ្ហាកុំអោយមានកម្ទេចភ្លើងក្លាយជាអគ្គិភ័យ ព្រមទាំងតាមដានរោងចក្រដែលបិទទ្វារត្រូវដោះស្រាយបើកប្រាក់ឲ្យកម្មករឲ្យបានគ្រប់ចំនួន។”TR

#រដ្ឋបាលខេត្តព្រះសីហនុ#កម្មករកម្មការិនីជាកម្លាំងចលករជំរុញឱ្យមានការរីកចម្រើនទស្សនា វីដេអូព័ត៌មានខាងក្រោម៖

prime10prime2prime3prime11prime19prime6prime15prime7prime17prime18prime14prime4prime9primeprime13prime21prime12prime8

 

ទស្សនាវីដេអូព័ត៌មាន ខាងក្រោម៖

សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង២០០០០នាក់មកពី៧៧រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុកិច្ចសំណេះសំណាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃសៅរិ៍២រោចខែផល្គុនឆ្នាំរកា នព្វស័ក ពស២៥៦១ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។(ដោយក្រុមគេហទំព័រសាលាខេត្តព្រះសីហនុ)

បាន​បង្ហោះ​ដោយ រដ្ឋបាលខេត្តព្រះសីហនុ នៅ សៅរ៍ 3 មីនា 2018