Home / ព័ត៌មានទូទៅ / អបអរសាទរ សម្រាប់ជ័យលាភីផ្ការំដួល ៣ទង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២

អបអរសាទរ សម្រាប់ជ័យលាភីផ្ការំដួល ៣ទង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២

ក្រុងព្រះសីហនុ បានឈ្នះជ័យលាភីទីក្រុងស្អាត ជាលើកដំបូង ដោយទទួលបានពានរង្វាន់ផ្ការំដួល៣ទង ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ( ២០១៥-២០១៨ ) ដែលមានក្រុង-ខណ្ឌ ជាបេក្ខភាពចំនួន៣៨ចូលរួម។

យោងតាមការប្រកាសជ័យលាភីជាផ្លូវការដោយក្រសួងទេសចរណ៍ បង្ហាញថា ក្រុង-ខណ្ឌដែលទទួលបានជ័យលាភីផ្ការំដួល៣ទង មានចំនួន៧ក្រុង-ខណ្ឌ ចំណែកក្រុង-ខណ្ឌជ័យលាភីទទួលបានផ្ការំដួល២ទង មានចំនួន១៧ក្រុង-ខណ្ឌ រីឯក្រុង-ខណ្ឌជ័យលាភីដែលទទួលបានផ្ការំដួល១ទង មានចំនួន១៤ក្រុង-ខណ្ឌ ។ ក្រុង-ខណ្ឌដែលទទួលបានជ័យលាភីផ្ការំដួល៣ទងរួមមាន៖ ១. ក្រុងបាត់ដំបង ២.ក្រុងកែប ៣.ក្រុងកំពត ៤.ក្រុងសៀមរាប ៥.ក្រុងកំពង់ចាម ៦.ក្រុងព្រះសីហនុ ៧.ខណ្ឌដូនពេញ។

ជយ័លាភីផ្លូវការ ទីក្រុងស្អាតនេះ ត្រូវបានប្រកាសឡើងដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងពិធីសន្និបាតបូកសរុប ការងារទេសចរណ៍ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា» និងពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា TR

 

city1 2 city1 city2 city3 city4 city5 city7 city8