Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត

កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត

អភិបាលខេត្តព្រះសីហនុ រំលឹក អង្គភាព មន្ទីរ ស្ថាបន័នីមួយៗក្នុងខេត្ត ត្រូវយកចិត្តទុកដាក់លើបញ្ហាព័ត៌មានវិទ្យាព្រោះឥលូវនេះជាយុគសម័យ IT ទៅហើយ។ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តបានស្នើដល់អង្គភាព មន្ទីរ ទាំងអស់ត្រូវពង្រឹងការងាររបស់ខ្លួនតាមតួនាទីដែលថ្នាក់លើប្រគល់ជូនអោយមានប្រសិទ្ធភាពខ្ពស់និងកុំស្ពឹកពេកគួរធ្វើជាសេនាធិការអោយខេត្តមិនគួរណាអោយខេត្តធ្វើជាសេនាការអោយមន្ទីរនោះទេ។

ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨និងទិសដៅអនុវត្តបន្ត នៅព្រឹកថ្ងៃអង្គារ១៣កើតខែផល្គុនឆ្នាំរការ ពស២៥៦១ត្រូវនឹងថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៨នេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ផ្តោតលើចំណុចសំខាន់ចំនួន០៦ចំណុចដូចខាងក្រោម៖

១.ស្នើសុំអោយអង្គភាព មន្ទីរ ស្ថាបន័នីមួយៗក្នុងខេត្តត្រូវយកចិត្តទុកដាក់លើបញ្ហាព័ត៌មានវិទ្យាព្រោះនេះជាសម័យ I.T ។ តែបញ្ហានេះមានអង្គភាពខ្លះនៅពេលមានសារព័ត៌មានវាយប្រហារតែហាក់ធ្វើមិនដឹងគ្មានការឆ្លើយតបវិញសោះ។
២.អង្គភាព មន្ទីរទាំងអស់ ទាំងអស់ត្រូវពង្រឹងការងាររបស់ខ្លួនតាមតួនាទីដែលថ្នាក់លើប្រគល់ជូនអោយមានប្រសិទ្ធភាពខ្ពស់និងកុំស្ពឹកស្រពន់ពេក។មន្តីរអង្គភាពទាំងឡាយគួរធ្វើជាសេនាធិការអោយខេត្តមិនគួរណាអោយខេត្តធ្វើជាសេនាការអោយមន្ទីរវិញនោះទេ។
៣.ពង្រឹងការគ្រប់គ្រងជនបរទេសអោយបានល្អទាំងអ្នកវិនិយោគនិងភ្ញៀវទេសចរផងដែរដោយផ្អែកលើច្បាប់ជាគោល។តែសូមអោយពលរដ្ឋទាំងឡាយកុំមានទស្សនៈអវិជ្ជមានទៅលើជនជាតិចិនទូទៅ។ព្រោះចិនភាគច្រើនគេជាអ្នកវិនិយោគស្របច្បាប់និងទេសចរស្របច្បាប់ដែលកំពុងតែមកអភិវឌ្ឍនៅស្រុកយើង។រដ្ឋបាលខេត្តដាច់ខាត មិនអនុញ្ញាតអោយជនបរទេសណាមកធ្វើស្តេចត្រាញ់លើទឹកដីយើងឡើយ។
៤.ស្នើអោយមេភូមិ មេឃុំ ចៅសង្កាត់ ក្រុង/ស្រុកនិងមន្ទីរធនធានទឹកនិងជំនាញពាក់ពន្ធ័ត្រូវនាំគ្នាពិនិត្យឡើងវិញជាបន្ទាន់ចំពោះបញ្ហាការចាក់ដីលុបអូរប្រឡាយ ការរំលោភផ្លូវទឹក ដែលអាចបង្ករការជនលិចនៅពេលមាននភ្លៀងធំម្តងៗ។ករណីនេះត្រូវចុះមើលឡើងវិញនិងរកមធ្យោបាយដោះស្រាយអោយបានមុនដូវព្រោះរដូវវស្សាមកដល់។
៥.ចំពោះមន្ត្រីពន្ធដារត្រូវពង្រឹងការងារពន្ធអោយត្រឹមត្រូវចៀសវាងមានបាតុភាពកើតឡើងពិសេសទាក់ទងជាមួយការបង់ពន្ធលើវិស័យសំណង់។
៦.រំលឹកអោយអោយទាំងអស់គ្នាត្រូវរូមគ្នាថែរក្សាបរិស្ថាន អនាម័យក្រុងអោយបានល្អដើម្បីធ្វើអោយខេត្តព្រះសីហនុកាន់តែមានភាពទាក់ទាញថែមទៀតជាពិសេសតំបន់ឆ្នេរសមុទ្រនិងកោះ។

គួរបញ្ជាក់ផងដែរថាកិច្ចការជាច្រើនក្នុងខែកុម្ភៈឆ្នាំ២០១៨នេះរដ្ឋបាលខេត្តសម្រេចបានលទ្ធផលល្អប្រសើរ។ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាននេះដែរក៏មានបញ្ហាប្រឈមជាច្រើនត្រូវរកមធ្យោបាយដោះស្រាយជាចាំបាច់ផងដែរ។
ជាទិសដៅរដ្ឋបាលខេត្តប្តេជ្ញាបន្តអនុវត្តរាល់ការងារចំពោះមុខដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរថែមទៀតសំរាប់លើកមុខមាត់ខេត្តព្រះសីហនុអោយមានភាពប្រសើរឡើងជាបន្តបន្ទាប់៕

TR (ដោយក្រុមគេហទំព័រខេត្ត)

1 2 3 4 5 6 7 8 9