Home / ព័ត៌មានទូទៅ / រយៈពេល ៣ថ្ងៃ ចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុជិត ៩ម៉ឺននាក់

រយៈពេល ៣ថ្ងៃ ចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុជិត ៩ម៉ឺននាក់

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីី ណុប បញ្ញា ស្នងការរងទទួលការងារទេសចរណ៍ និងចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធី បុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម មានភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ មកកម្សាន្តខេត្តព្រះសីហនុ មានចំនួន ៨៨.០០០នាក់ កេីនឡើង ៦ភាគរយ ប្រៀបធៀបទៅនឹងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧៩.០៥០នាក់ កើន ៦,១ភាគរយ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៨.៩៥០នាក់ កើន ៥,២៩ភាគរយ ។

ភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះ និងរមណីដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានចំនួន ៩.០០៦នាក់ កើន ៧,៧៦ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤.៣០៥នាក់ កើនឡើង ៥.២៥ភាគរយ និងភ្ញៀវអន្តរជាតិ ៤.៧០១នាក់ កើនឡើង ២.៩៣ភាគរយ ។ – រមណីដ្ឋានពិកនិក ស្រុកកំពង់សិលាមានភ្ញៀវចំនួន ១.២២០នាក់ ។ – រមណីដ្ឋានថ្មរូង ស្រុកកំពង់សិលា មានភ្ញៀវចំនួន ២.១៨០នាក់ ។ – រមណីដ្ឋានក្បាលឆាយ ក្រុងព្រះសីហនុ មានភ្ញៀវចំនួន ៦.៦៧១នាក់ ។

លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា បានបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ សភាព ការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធា រណៈត្រូវបានរៀបចំគ្រប់គ្រង ការពារ និងរិតបន្តឹងបានយ៉ាងល្អប្រសើរតាមផែនការ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលគ្រប់ផ្នែក ជំនាញបានចេញប្រតិបត្តិការល្បាតតាមគោលដៅ និងភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ ។ ៕ TR

ដោយ ងូ សុមុនី

tourism tourism1 tourism2