Home / ព័ត៌មានសន្តិសុខសង្គម / បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់៣

បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់៣

សង្កាត់លេខ៣៖ វេលាម៉ោង០៤និង៣០នាទី កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន មួយករណី ដែលប្រព្រឹត្ត នៅចំណុចក្រុម១០ ភូមិ០២ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។
+ឃាត់ខ្លួនជនសង្ស័យ: ចំនួន ០៣ នាក់ និងវត្ថុតាងរួមមាន៖
១/ ឈ្មោះ អ៊ិត សុភា ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។
-មុខរបរ កាប់ជ្រូក
-កំរិតវប្បធម៌ ថ្នាក់ទី៧
-អត្តសញ្ញាណប័ណ្ណ គ្មាន
-ពីបទៈ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
២/ ឈ្មោះ សុខ ជាតិនិច ភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ក្រុម០៣ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។
-ទីលំនៅបច្ចុប្បន្នៈ ក្រុម០៣ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។
-មុខរបរ លក់ដូរ
-កំរិតវប្បធម៌ ថ្នាក់ទី៩
-អត្តសញ្ញាណប័ណ្ណ គ្មាន
-ពីបទៈ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
៣/ ឈ្មោះ ទូច ស៊ីបញ្ញា ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិត្រពាំងថ្លឹង សង្កាត់ពោធិសែនជ័យ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
-មុខរបរ មិនពិតប្រាក
-កំរិតវប្បធម៌ ថ្នាក់ទី១១
-អត្តសញ្ញាណប័ណ្ណ គ្មាន
-ពីបទៈ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
១- ម្សៅសថ្លា ចំនួន ១០ កញ្ចប់ ទម្ងន់សុទ្ធ ០,៨១ ក្រាម
២- ដបជក់ថ្នាំញៀន ចំនួន ០២
៣- ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
– ជនសង្ស័យទាំង ០៣ នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តព្រះសីហនុ ។
បណ្តាលទ្ធផលបង្ក្រាបខាងលើ ជាស្នាដៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ។
TR

drug-%e1%9f%a0%e1%9f%a0%e1%9f%a1