Home / ព័ត៌មានទូទៅ (page 85)

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងត្រៀមដាំដើមកោងកាង

ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងត្រៀមដាំដើមកោងកាង ស្ថិតនៅក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានប្រសិទ្ធិនាមទីតាំងដែរត្រៀមដាំដើមកោងកាងថា «សួនកោងកាងសាងស្នេហ៍»។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣

រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកឆ្នាំ២០២២ នៅសាលាខេត្តព្រះសីហនុ ដោយមាការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទស្សនកិច្ចនៅលើនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន ០១គ្រឿងឈ្មោះ JS HARUSAME (DD.102)​

ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទស្សនកិច្ចនៅលើនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន ០១គ្រឿងឈ្មោះ JS HARUSAME (DD.102)​ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ក្នុងឱកាសនោះក៏មានទទួលស្វាគមន៍ដោយលោកវរនាវីទោ Ban Masayuki មេបញ្ជាការនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម យ៉េត វីណែល និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព និងការិយាល័យជំនាញចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំជម្រុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្

ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំជម្រុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាព និងមេឃុំ ចៅសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម នាយឧត្តមសេនីយ ប៉ែន វិបុល និងឯកឧត្តម គួច ចំរើន អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ និងឯកឧត្តម គួច ចំរើន អភីបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងព្រះសីហនុ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្នងការនគរបាលខេត្ត មេបញ្ជាការសឹករងព្រះសីហនុ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត។

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកយុទ្ធនាគារ “គ្រួសាររឹងមាំ”

ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកយុទ្ធនាគារ “គ្រួសាររឹងមាំ” ការលើកកម្ពស់ការយល់ដឹងដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ ក្រោមអធិបតីភាព លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញ និងទស្សនកិច្ចទីតាំងរបស់ក្រុមហ៊ុនអចលនទ្រព្យ PHU CHONG

ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញ និងទស្សនកិច្ចទីតាំងរបស់ក្រុមហ៊ុនអចលនទ្រព្យ PHU CHONG នៅទីក្រុងរ៉ាចយ៉ា ខេត្តគៀនយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឡឹម​ មិញ ថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយ:ពេល៣ឆ្នាំ (២០១៩-២០២១)

ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឡឹម​ មិញ ថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយ:ពេល៣ឆ្នាំ (២០១៩-២០២១) និងលើកទិសដៅឆ្នាំបន្ត(២០២២-២០២៣) រវាងខេត្តព្រះសីហនុ (កម្ពុជា) និងខេត្តគៀនយ៉ាង (វៀតណាម) នៅខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមអានបន្ត....