Home / ព័ត៌មានទូទៅ (page 51)

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត​​ និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សមើលការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្មេយ៍លើកទី៣២

ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សមើលការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្មេយ៍លើកទី៣២ (32 SEA GAME) ២០២៣ ផ្នែកបាល់ទះលើឆ្នេរខ្សាច់ នៅពយជំទាវម៉ៅ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករក្នុងខេត្តព្រះសីហនុ អបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣

នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករក្នុងខេត្តព្រះសីហនុ អបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ហើយថវិកា និងសម្ភារ:ដែលសាខា

សូមអានបន្ត....

ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្ត តំណាងក្រុមហ៊ុន វី អាយ ភី តំណាងអតិថិជន និងភាគីម្ចាស់បំណុល បានចុះពិនិត្យ និងវាយតម្លៃសំណង់ បុរី វី អាយ ភី ដើម្បីសិក្សាពីលទ្ធភាពគម្រោងសាងសង់បន្ត

ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្ត តំណាងក្រុមហ៊ុន វី អាយ ភី តំណាងអតិថិជន និងភាគីម្ចាស់បំណុល បានចុះពិនិត្យ និងវាយតម្លៃសំណង់ បុរី វី អាយ ភី ដើម្បីសិក្សាពីលទ្ធភាពគម្រោងសាងសង់បន្ត

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពអញ្ជើញពុកម៉ែ បងប្អូន និងសាធារណជនទាំងអស់ អញ្ជើញមកទស្សនាការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់

រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពអញ្ជើញពុកម៉ែ បងប្អូន និងសាធារណជនទាំងអស់ អញ្ជើញមកទស្សនាការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ស៉ីហ្គេម​លើកទី៣២ ឆ្នាំ​២០២៣​ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣​នេះតទៅ នៅទីតាំងឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងឯកឧត្តម ទេស រុក្ខាផល អញ្ជើញចុះពិនិត្យទីតាំងរៀបចំសំណេះសំណាលជាមួយកម្មករ និយោជិត និងពិនិត្យទីតាំងរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការគណកម្មការជាតិដោះស្រាយបាតុកម្ម កូដកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលជិជ្ជាជីវៈ អញ្ជើញចុះពិនិត្យទីតាំងរៀបចំសំណេះសំណាលជាមួយកម្មករ និយោជិត និងពិនិត្យទីតាំងរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលគ្រោង និងរៀបចំពិពរណ៌ និង

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី

រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះ សំណាលជាមួយនិយោជក និងកម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ានធីជ រីវើរ ថេកស្ថាយ

រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះ សំណាលជាមួយនិយោជក និងកម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ានធីជ រីវើរ ថេកស្ថាយ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៣ ក្រោមប្រធានបទ (សន្ថិភាព ស្ថេរភាព មុខរបរ និងការងារ ) មានទីតាំងនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

សូមអានបន្ត....

កឧត្តម​បណ្ឌិត ប៉ែន​ សុផល​ និងឯកឧត្តម​ គួច​ ចំរើន អញ្ជេីញបេីកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយគ្រប់គ្រង​ និងប្រេីប្រាស់ដីធ្លី​ ដេីម្បីអភិវឌ្ឍខេត្តព្រះសីហនុ​ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

នៅព្រឹក​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០២៣​ ឯកឧត្តម​បណ្ឌិត ប៉ែន​ សុផល​ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មថ្នាក់ជាតិ និងឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈអភិបាល​ខេត្តព្រះសីហនុ​​ អញ្ជេីញបេីកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយគ្រប់គ្រង​ និងប្រេីប្រាស់ដីធ្លី​ ដេីម្បីអភិវឌ្ឍខេត្តព្រះសីហនុ​ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់មេដាយជូនកីឡាករ កីឡាការិនី ជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ប្រភេទកីឡាទូកក្តោង

រសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់មេដាយជូនកីឡាករ កីឡាការិនី ជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ប្រភេទកីឡាទូកក្តោង នៅពយតាមូង (ទីលានតេជោ)ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីចំនួន ៦ប្រទេស សរុបចំនួន ៥៣នាក់ គណៈកម្មការបច្ចេកទេស គ្រូបង្វឹក។

សូមអានបន្ត....

សារលិខិតអបអរសាទរនិងសូមគោរពជូនពរ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ

សារលិខិតអបអរសាទរនិងសូមគោរពជូនពរ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ

សូមអានបន្ត....