Home / ព័ត៌មានទូទៅ (page 50)

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន បានរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ ២០ឧសភា ២០២៣

ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្ត្រ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ ២០ឧសភា ២០២៣ ដើម្បីឧទ្ទិសមហាកុសលជូនដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ និង

សូមអានបន្ត....

ឯកឧត្តម នី ផល្លី និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបើកព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) រយៈពេល០៥ថ្ងៃ

រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្តកោះកុង ខេត្ត កំពត ខេត្តកែប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ប្រធានសភាពាណិជ្ជ កម្ម សមាគមទេសចរណ៍ អ្នកលក់ អ្នកទិញធុរៈកិច្ចទេសចរណ៍ នៅពយតាម៉ូង (ទីលានតេជោ) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

លោកជំទាវ យ៉ឹង សុឃឿន និងលោក មីន កុម្ភៈ អញ្ជើញបើកសិក្ខាសិលាផ្សព្វផ្សាយ ស្តីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦(ជំហាន ទី១)

ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ យ៉ឹង សុឃឿន សមាជិក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគ.ក.ស.កខេត្ត និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសិលាផ្សព្វផ្សាយ ស្តីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦(ជំហាន ទី១) និងកិច្ចប្រជុំពិនិត្យកែសំម្រួលជំពូកទី១ ប្រមូលធាតុចូលរៀបចំសេចក្ដីព្រាងកម្មវីធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី៣ ពីលោកឧកញ៉ា ឯកឧត្តម លោកជំទាវ សប្បុរសជន អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម

រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី៣ ពីលោកឧកញ៉ា ឯកឧត្តម លោកជំទាវ សប្បុរសជន អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ” រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិ១ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ

ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លី ឬបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិ១ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុបានឱ្យដឹងថា ក្រុមការងារជំនាញធ្វើការវាស់វែងចុះបញ្ជីដី

សូមអានបន្ត....

ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រជុំពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់អង្គការ UNCDF អំពីការអនុវត្តគម្រោង Smart Green ASEAN Cities (SGAC) សម្រាប់ចំណតឆ្លាតមុខផ្សារលើ។

ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រជុំពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់អង្គការ UNCDF អំពីការអនុវត្តគម្រោង Smart Green ASEAN Cities (SGAC) សម្រាប់ចំណតឆ្លាតមុខផ្សារលើ។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ឯកឧត្តម គួច ចំរើន និងឯកឧត្តម ណុះ ស្លេះ អញ្ជើញបិទការប្រកួតកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣

នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូកម្ពុជា អញ្ជើញបិទការប្រកួតកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នៅឆ្នេរសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីគណៈប្រតិភូកីឡាករ កីឡាការិនីទាំង ៥ប្រទេស។

សូមអានបន្ត....

ឯកឧត្តម យូ ស៊ុនឡុង ឯកឧត្តម អ៉ិត សំហេង និងឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យទីតាំងរៀបចំសំណេះសំណាលជាមួយកម្មករ និយោជិត និងពិនិត្យទីតាំងរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងរៀបចំសំណេះសំណាលជាមួយកម្មករ និយោជិត និងពិនិត្យទីតាំងរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលគ្រោង និងរៀបចំពិព័រណ៌ និង

សូមអានបន្ត....

ញត្តិគាំទ្រ របស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា «សេដ្ឋកិច្ច សង្គម និងវប្បធម៌»

ញត្តិគាំទ្រ របស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា «សេដ្ឋកិច្ច សង្គម និងវប្បធម៌»

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ឯកឧត្តម គួច ចំរើន និងឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ

រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ។ ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការស.ស.យ.កខេត្តព្រះសីហនុ សរុបប្រមាណជាង១៥០ រូប។

សូមអានបន្ត....