Home / ព័ត៌មានទូទៅ (page 41)

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អញ្ជើញជាអធិបតីការបោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត

ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អញ្ជើញជាអធិបតីការបោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។ តាមរបៀបវារៈដូចខាងក្រោម៖

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ទាន់ ឆាយហួយ ជាមន្ត្រីកិច្ចសន្យាអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ

នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ទាន់ ឆាយហួយ ជាមន្ត្រីកិច្ចសន្យាអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ បានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំលោកស្រី ទុន ឆាយហួយ ឱ្យថែទាំសុខភាពសម្រាប់ខ្លួនយើង និងទារក។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយឧបត្ថម្ភជូនលោកស្រី ទាន់ ឆាយហួយ មានដូចជា ផ្លែឈើម្នាក់០១កន្ត្រក ទឹកដោះគោឆៅ និងថវិកា ២លានរៀល៕

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខ លោកតា នូ ចាន់ សារឿន អាយុ ៧២ឆ្នាំ ត្រូវជាឪពុកបង្កើតលោកស្រី ម៉ាក សំណាង

នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខ លោកតា នូ ចាន់ សារឿន អាយុ ៧២ឆ្នាំ ត្រូវជាឪពុកបង្កើតលោកស្រី ម៉ាក សំណាង នាយករងរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលបោះឆ្នោត សាលាឡាយហ្វ អានឆុង បន្ទប់លេខ០២៩៨ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបន្តនាំយកគ្រឿងចក្រឈូស កាយ ស្តារអូរប្រឡាយសរុបចំនួន ៩ ទីតាំង ក្នុងក្រុងព្រះសីហនុ

ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបន្តនាំយកគ្រឿងចក្រឈូស កាយ ស្តារអូរប្រឡាយសរុបចំនួន ៩ ទីតាំង ក្នុងក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជនលិចដោយជំនន់ទឹកភ្លៀងនៅតំបន់ទំនាបមួយចំនួននៅក្នុងក្រុងព្រះសីហនុ និងដើម្បីរំដោះទឹកដក់លើផ្លូវដែលនាំឱ្យខូចគុណភាពផ្លូវ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមួយកម្រិតបន្ថែមទៀត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត យកគ្រឿងចក្រចុះស្ដារអូរឈើទាល ប្រវែង២២០០ម និងអូរសំអាត ប្រវែង៧០០ម

ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត យកគ្រឿងចក្រចុះស្ដារអូរឈើទាល ប្រវែង២២០០ម និងអូរសំអាត ប្រវែង៧០០ម ព្រមទាំងកាយយកសម្រាមចេញពីអូរសំអាត ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីរំដោះលំហូរទឹកភ្លៀងឱ្យមានចរន្តផ្លូវទឹកហូរបានលឿន បញ្ចៀសការជន់លិចដោយសារទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។

សូមអានបន្ត....

សេចក្ដីណែនាំស្ដីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

សេចក្ដីណែនាំស្ដីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នាំយកគ្រឿងចក្រកាយ ស្តារអូរប្រឡាយនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នាំយកគ្រឿងចក្រកាយ ស្តារអូរប្រឡាយនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជនលិចដោយសារជំនន់ទឹកភ្លៀងនៅក្នុងតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ។  

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែជូនលោកឪពុកអធិការសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ នៅសាលាដុនបូស្កូ

ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែជូនលោកឪពុកអធិការសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ នៅសាលាដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោក លោកស្រី នាយកទីចាត់ការ និងប្រធានមន្ទីរ អង្គភាព។

សូមអានបន្ត....