Home / ព័ត៌មានទូទៅ (page 3)

ព័ត៌មានទូទៅ

គិតត្រឹមថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានចំនួនសរុប១៦៧.០០១នាក់

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គស ២០២៤ ស្ថិតនៅទីលានតេជោ

នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គស ២០២៤ ស្ថិតនៅទីលានតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងលោកជំទាវ ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧

នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ជុំវិញខេត្ត។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និវត្តន៍ជន នៃរដ្ឋបាលខេត្តព្រះសីហនុ និងអ្នកសារព័ត៌មាន

ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និវត្តន៍ជន នៃរដ្ឋបាលខេត្តព្រះសីហនុ និងអ្នកសារព័ត៌មាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុខដែរ យើងបានធ្វើការជួបជុំគ្នាមុន

សូមអានបន្ត....

គណៈប្រតិភូខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដាំង ហុងស៊ីន អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដាំង ហុងស៊ីន សមាជិកគណៈកម្មាធិការប្រជាជនខេត្ត និងជានាយកមន្ទីរពលកម្មយុទ្ធជនពិការ និងសង្គមកិច្ចខេត្តគៀនយ៉ាង អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នឹងឈានចូលមកដល់នាពេលខាងមុខ។

សូមអានបន្ត....

ឯកឧត្តម ឡាយ សួនឈាន បានចូលជួបសម្តែងការគួរសម និងជូនពរ ឯកឧត្តម វង្ស ផាណាត

ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡាយ សួនឈាន ស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ បានចូលជួបសម្តែងការគួរសម និងជូនពរ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សូមអានបន្ត....

ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវមាត់ឆ្នេរសមុទ្ររដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំលំហូរចរាចរ ក្នុងទិសដៅចាប់ពីឆ្នេរអូរឈើទាល ឆ្ពោះទៅឆ្នេរអូរត្រេះ ដូចខាងក្រោម

ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវមាត់ឆ្នេរសមុទ្ររដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំលំហូរចរាចរ ក្នុងទិសដៅចាប់ពីឆ្នេរអូរឈើទាល ឆ្ពោះទៅឆ្នេរអូរត្រេះ ដូចខាងក្រោម៖ – កំណាតទី1 ៖ ជាផ្លូវឯកទិស ដោយចាប់ពីចំណុចបន្ទប់ទឹកសាធារណៈទី១ រហូតដល់ប្រសព្វវិថីកោះពូឡូវ៉ៃ(ផ្លូវលេខ៣០០ – កែងដំណាក់ស្តេច)

សូមអានបន្ត....

លោក បៀវ តាន់បេ (BUI TAN BAY) អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបាកលីវ អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូខេត្តបាក់លីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក បៀវ តាន់បេ (BUI TAN BAY) អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបាកលីវ អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង នឹងឈានចូលមកដល់នាពេលខាងមុខ។

សូមអានបន្ត....