Home / ព័ត៌មានទូទៅ (page 29)

ព័ត៌មានទូទៅ

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បុគ្គលពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់រាល់សកម្មភាពក្នុងការចូលទៅទន្រ្ទានកាន់កាប់ដីរដ្ឋ

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បុគ្គលពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់រាល់សកម្មភាពក្នុងការចូលទៅទន្រ្ទានកាន់កាប់ដីរដ្ឋ ដោយធ្វើការរុះរើសំណង់ និងការ្យផ្សេងៗ ហើយចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រង

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តលាវនីញ

នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តលាវនីញ នៃសាធារណរដ្ឋប្រជាមានិតចិន មានទីតាំងស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និងឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “វិធានការដោះស្រាយគម្រោង វិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ”

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “វិធានការដោះស្រាយគម្រោង វិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ” ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ និង តំណាងវិស័យឯកជន ព្រមទាំងសារព័ត៌មាន ចំនួនជាង ១៥០ នាក់។

សូមអានបន្ត....

ឯកឧត្តម យឹម លាត​​ ឯកឧត្តម ឆេង គឹមស៊ុន និងលោក ម៉ាង ស៊ីណេត អញ្ជើញចូលរួមកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា

ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ជិះកង់ ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ពិធីនេះប្រារព្ធធ្វើនៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានកីឡាករ កីឡាការិនីចូលរួម ចំនួន ៤៥០នាក់ ក្នុងនោះមានជនជាតិបរទេសចូលរួម ៦០នាក់ផងដែរ។

សូមអានបន្ត....

លោក មីន កុម្ភៈ និងលោក តាន់ យុវរដ្ឋ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី « ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា»

ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងលោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី « ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ នាពេលនេះ។

សូមអានបន្ត....

សេចក្តីណែនាំ ស្តីពី ព្រះរាជពិធីបុណ្យខួបលើកទី ១៩ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីណែនាំ ស្តីពី ព្រះរាជពិធីបុណ្យខួបលើកទី ១៩ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវិដេអូ Conference

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវិដេអូ Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លង លើរបៀបវារៈដូចខាងក្រោម៖

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Do Hung Viet អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Do Hung Viet អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូវៀតណាមមកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី៨ ដែលឆ្នាំនេះខេត្តព្រះសីហនុត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត និងលោក មីន កុម្ភៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យកសាង ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង

រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យកសាង ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សូមអានបន្ត....