Home / ព័ត៌មានទូទៅ (page 20)

ព័ត៌មានទូទៅ

ឆ្នាំ២០២៣ មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ បានពិនិត្យ និងអនុម័ត សមាសភាពគណៈកម្មាធិការកណ្តាល អាណត្តិទី៧ មានសរុប ១៣រូប ដែលក្នុងនោះមាន ប្រធាន ១រូប

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ បានពិនិត្យ និងអនុម័ត សមាសភាពគណៈកម្មាធិការកណ្តាល អាណត្តិទី៧ មានសរុប ១៣រូប ដែលក្នុងនោះមាន ប្រធាន ១រូប គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, អនុប្រធាន ៣រូប, អនុប្រធានអចិន្ត្រៃយ៍១រូប, អគ្គហេរញ្ញិក ១រូប និងសមាជិក ៦រូប ព្រមទាំងបានសម្រេចជ្រើសតាំង អគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរង ២រូប ដែលរាជរដ្ឋាភិបាលកម្ពុជា

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងលោក Cui Wei អញ្ជើញចូលរួមវេទិកាលើកកម្ពស់វិស័យសំណង់ រវាងខេត្តជាំងស៊ូ(ចិន)-ខេត្តព្រះសីហនុ (កម្ពុជា)

នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក Cui Wei អគ្គលេខាធិការរងសាលាខេត្តជាំងស៊ូ អញ្ជើញចូលរួមវេទិកាលើកកម្ពស់វិស័យសំណង់ រវាងខេត្តជាំងស៊ូ(ចិន)-ខេត្តព្រះសីហនុ (កម្ពុជា) ដោយមានការចូលរួមពីប្រតិភូខេត្តជាំងស៊ូ លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធប្រធានសភាពាណិជ្ជកម្មខេត្ត និងវិស័យឯកជន ក្នុងនោះមានក្រុមហ៊ុនឯកជនក្នុងវិស័យសំណង់​ ឧស្សាហកម្ម ពាណិជ្ជកម្ម ហរិញ្ញវត្ថុ និងទេសចរណ៍ក្នុងខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ ប្រមាណ ៦០ក្រុមហ៊ុន។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំករណីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំករណីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានការិយាល័យដនសភក្រុង ស្រុក និងមេឃុំ ចៅសង្កាត់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំពាក់ព័ន្ធចុះពិនិត្យមើលសកម្មភាព នៃការសាងសង់ផ្ទះ ជូនអតិថិជន ស្ថិតនៅក្នុងបុរីវីអាយភី

ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំពាក់ព័ន្ធចុះពិនិត្យមើលសកម្មភាព នៃការសាងសង់ផ្ទះ ជូនអតិថិជន ស្ថិតនៅក្នុងបុរីវីអាយភី ស្ថិតឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

កឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ​ នៅស្រុកព្រៃនប់

ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ (សម្រាប់ការចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធ)ស្ថិតនៅភូមិព្រៃនប់១ ភូមិព្រៃនប់២ ភូមិព្រៃនប់៣ ភូមិបត់សិរមាន់ និងភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទទួលការមកដល់របស់នាវាទេសចរណ៍ Westerdam

ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទទួលការមកដល់របស់នាវាទេសចរណ៍ Westerdam ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន បានអនុញ្ញាតិឱ្យឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ Santo Darmosumarto ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតិឱ្យឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ Santo Darmosumarto ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងឯកឧត្តម ចាវ ហៃយៀន ( Zhao Hai Yan) អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលា រៀនខ្មែរ-ចិន កាងហួរ ក្រុងព្រះសីហនុ

រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ចាវ ហៃយៀន ( Zhao Hai Yan) អនុប្រធានបេសកកម្មស្ថានទូតចិនប្រចាំកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលា រៀនខ្មែរ-ចិន កាងហួរ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អ្នកឧកញ៉ាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន និងភ្ញៀវកិត្តិយសជាច្រើន។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិព័រណ៍គំនូរ និងអក្សរផ្ចង់ចិន

ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិព័រណ៍គំនូរ និងអក្សរផ្ចង់ចិន ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត អភិបាលរងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។ ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារស៊ីឡុងបាយចុងឈីខននីហ្វើ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ពេជ្រ សម្បត្តិ ឯកឧត្តម សុខ ដារ៉ា និងលោក ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការដោះស្រាយគម្រោងវិនិយោគជាប់គាំង និងយន្តការបរធនបាលកិច្ច»

ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការដោះស្រាយគម្រោងវិនិយោគជាប់គាំង និងយន្តការបរធនបាលកិច្ច» នៅសណ្ឋាគារ Sea Breeze Hotel & Villa ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....