Home / ព័ត៌មានទូទៅ (page 14)

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត

ខេត្តព្រះសីហនុ មានមួយប្រមូលមួយ អ្នកមានសារធាតុញៀនក្នុងខ្លួន ត្រូវតែមកមណ្ឌលបន្សាប ឱ្យអស់ទេីបត្រឡប់ទៅសហគមន៍វិញ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តដឹកនាំលោក ចេន រ៉េត នាយករងរដ្ឋបាល និងលោក​ អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគរដ្ឋបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២៤

រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអស់លោក លោកស្រីអនុសាខាក្រុង ស្រុក និងគណៈកម្មការសាខា មន្ត្រីសាខា នៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យទីតាំងចំណតរថយន្តផ្សារលើក្រុងព្រះសីហនុ ដើម្បីសិក្សារៀបចំជាចំណតរថយន្តវៃឆ្លាត

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យទីតាំងចំណតរថយន្តផ្សារលើក្រុងព្រះសីហនុ ដើម្បីសិក្សារៀបចំជាចំណតរថយន្តវៃឆ្លាត។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ពោធការិយាល័យចែក ចាយថ្មីប្រចាំខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ជេធី អ៊ិនធើណេសសិនណល (ខេមបូឌា) ឯ.ក

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ពោធការិយាល័យចែក ចាយថ្មីប្រចាំខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ជេធី អ៊ិនធើណេសសិនណល (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក រ៉យ ម៉ាណាលីលី (Roy Manalili) និងសហការី ដែលបាន

សូមអានបន្ត....

លោក ម៉ាង សុីណេត និងលោក លី ហួត បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុរួម ស្តីពីកិច្ចសហប្រតិបត្តិការរវាងទីស្នាក់ការសន្តិសុខ កោះរ៉ុង កោះតាង ទីបញ្ជាការជួរមុខ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ស.ស.

ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុរួម ស្តីពីកិច្ចសហប្រតិបត្តិការរវាងទីស្នាក់ការសន្តិសុខ កោះរ៉ុង កោះតាង ទីបញ្ជាការជួរមុខ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ស.ស.។

សូមអានបន្ត....

ក្រសួងអភិវឌ្ឍជនបទ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នំា២០២៤ ក្រសួងអភិវឌ្ឍជនបទ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នាយកប្រតិ បត្តិអង្គការភ្លែនអន្តរជាតិកម្ពុជា មេឃុំ ចៅសង្កាត់ នៅសណ្ឋាគារសុខា។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប៉ីហាយ

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប៉ីហាយ ដែលដឹកនាំដោយ លោក​ស្រី​ Tan Xiuhong សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការក្រុងប៉ីហាយ និងជាអភិបាលរងនៃគណៈអភិបាលក្រុងប៉ីហាយ នៅតំបន់ស្វយ័តជនជាតិក្វាងស៊ី​ សាធារណរដ្ឋប្រជាមានិតចិន នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងស្នើសុំបើកដំណើរការផ្សារទំនើប មីងហួយ ស័ងស៊ីសបភីង ផ្លាហ្សា នៅទល់មុខ រង្វង់មូលតោ២

នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងស្នើសុំបើកដំណើរការផ្សារទំនើប មីងហួយ ស័ងស៊ីសបភីង ផ្លាហ្សា នៅទល់មុខ រង្វង់មូលតោ២។ លោកអភិបាលរងបានមានប្រសាសន៍ថា ការបើកដំណើរការអាជីវកម្មនេះ ជាសញ្ញាណវិជ្ជមាន នៃការងើបឡើងវិញនៃសេដ្ឋកិច្ចខេត្ត ដែលជាលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររថយន្តក្រុងដឹកជញ្ជូនសាធារណៈ

ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររថយន្តក្រុងដឹកជញ្ជូនសាធារណៈ ដោយមានការចូលរួមដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត។

សូមអានបន្ត....