Home / ព័ត៌មានទូទៅ (page 110)

ព័ត៌មានទូទៅ

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឯកឧត្តម ម៉ាង ស៊ីណេត និងអ្នកឧកញ៉ា គិត ម៉េង អញ្ជើញសម្ពោធជាផ្លូវការធនាគារ វីង (ខេមបូឌា) ម.ក សាខាក្រុងព្រះសីហនុ

ព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃគណៈភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ វីង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អញ្ជើញសម្ពោធជាផ្លូវការធនាគារ វីង (ខេមបូឌា) ម.ក សាខាក្រុងព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងបន្ទប់ជួល អាគារស្នាក់នៅរួម ផ្ទះជួល សណ្ឋាគារ និងផ្ទះសំណាក់

ព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងបន្ទប់ជួល អាគារស្នាក់នៅរួម ផ្ទះជួល សណ្ឋាគារ និងផ្ទះសំណាក់ ដោយមានការចូលរួមពីលោក នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងមន្ទីអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SIHANOUK VILLE SEZ)។ ក្នុងប្រតិបត្តិការនេះ មានប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំង។ ដោយឡែកប្រជា

សូមអានបន្ត....

ឯកឧត្តម ប្រាក់ ចាន់រឿន និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន

ព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ចាន់រឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលិកទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញាតិ្ត នៃច្បាប់ស្តីពីការងារ នៅសណ្ឋាគារឆ្នេរសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុង

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរវាងគណ:កម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ

ព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរវាងគណ:កម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសមាជិកាក្រុមប្រឹក្សារាជធានីខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគមជាតិក្រុម

សូមអានបន្ត....

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីករណីការចូលទៅទន្ទ្រានកាន់កាប់ និងសង់ខ្ទមមិនរៀបរយលើទីតាំងដីរបស់​ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ (SIHANOUK VILLE SEZ)  

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត និងលោក ប្រាក់ អង្គារ៉ា បើកកិច្ចប្រជុំពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់

រសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក ប្រាក់ អង្គារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីស្វែងយល់អំពីកត្តាប្រឈមក្នុងទីក្រុង នៃខេត្តព្រះសីហនុ និងចុះទស្សនកិច្ចផ្ទាល់នៅទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញត្រួតពិនិត្យដំណើរការ នៃការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ នៅឃុំកំពេញ

ព្រឹកថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញត្រួតពិនិត្យដំណើរការ នៃការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សូមបញ្ជាក់ផងដែរថាការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ ចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នូវការ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយទិន្នន័យជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យនៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ

ព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយទិន្នន័យជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យនៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅសាលាឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី«ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី»

ព្រឹកថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នំា២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី«ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី» នៅមន្ទីរអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងបុគ្គលិកអ្នកបើកបរ របស់សមាគមសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី ក្នុងខេត្តព្រះសីហនុ ប្រមាណ ៨០នាក់។

សូមអានបន្ត....