ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញចុះពិនិត្យស្ថានភាពឆ្នេរក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញចុះពិនិត្យស្ថានភាពឆ្នេរក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំត្រីមាស នៃគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំត្រីមាស នៃគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្តគោលដៅទាំង ៥ លោកអភិបាលក្រុង-ស្រុក និងភាគីពាក់ព័ន្ធសរុបសមាសភាព ៥៦ រូប។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងផែនការការពារជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងផែនការការពារជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារស្នាក់នៅ និងសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនវិស័យអប់រំនៅខេត្តព្រះសីហនុ

សូមអានបន្ត....

លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

សូមអានបន្ត....

ឯកឧត្តម វ៉ាត់ ចំរើន និងលោក សាមុត សុធារិទ្ធ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំទិវារត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងខេត្តព្រះសីហនុ

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំទិវារត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងខេត្តព្រះសីហនុ (Sihanoukville International Marathon) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥

សូមអានបន្ត....